ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ដាក់ចេញជាផែនការសកម្មភាពជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ ២០២៥

នាថ្ងៃសុក្រ ១៥ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តកំពត-
------------------------
លោក ជ័យ វិមានរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ដាក់ចេញជាផែនការសកម្មភាពជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនាមជាប្រធានដឹកនាំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង ស្ថាប័នចំនួន១០ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអភិបាលរង តំណាងគណៈអភិបាលខេត្តចំនួន៦ រួមមាន ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពិភាក្សា និងពិគ្រោះយោបល់ដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទាំង៦ ខេត្ត សរុបអ្នកចូលរួមប្រមាណ ១៣០រូប។

ព័ត៌មានទាក់ទង